ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន «ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាច….»

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅ វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែងខេត្តព្រៃវែងនាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

 

សូមអានប្រសាសន៍សម្តេច ហ៊ុន សែន ទាំងស្រុងដូចខាងក្រោម ៖

 

«ម៉ោង៥ និង៣០នាទីខ្ញុំបានចេញពីផ្ទះក្នុងដំណើរឆ្ពោះមកកាន់ខេត្តព្រៃវែង។ ពេលនេះខ្ញុំបានស្ថិតក្នុងខេត្តព្រៃវែងរួចទៅហើយ។ ប្រទេសមានសុខសន្តិភាព និងមានផ្លូវ ស្ពានល្អវាងាយស្រួលបែបនេះ។

 

ខ្ញុំឃើញប្រជាជនធ្វើដំណើរតាមដងផ្លូវដោយគ្មានការភ័យខ្លាច ទោះបីមិនទាន់ភ្លឺក៏ដោយ។ ខេត្តព្រៃវែង និងខេត្តស្វាយរៀងមុនពេលមានស្ពានព្រែកតាមាក់ និងស្ពានអ្នកលឿងហាក់នៅសែនឆ្ងាយដែលត្រូវឆ្លងសាឡាងឬទូកដរដោយលំបាក តែពេលនេះត្រូវឆ្លងស្ពានដោយងាយស្រួល។

 

ដូចខេត្តនានាដែរ ខ្ញុំនឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈមត្រូវដោះស្រាយ។

 

ខ្ញុំមិនភ្លេចនឹងទៅសួរសុខទុក្ខចំពោះ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលាខ្លះ តាមលទ្ឋភាពពេលវេលាដែលអាចធ្វើទៅបាន។ សូមអធ្យាស្រ័យពី លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗសិស្សានុសិស្សនៃសាលានានាដែលខ្ញុំមិនទាន់បានទៅដល់។

 

សូមជូនពរបងប្អូនជនរួមជាតិ ពិសេសបងប្អូននៅខេត្តព្រៃវែងជួបតែសេចក្តីសុខ៕»

 

16508036_1241099152605246_6224779553267955281_n16507969_1241099225938572_9136592167967343386_n 16640890_1241099295938565_9022903927880202059_n 16681761_1241099182605243_6263542219621665073_n

អត្ថបទដែលជាប់ទាក់ទង