តុលាការឧទ្ធរណ៍អាមេរិកតម្កល់ការព្យួរមិនឲ្យអនុវត្តបទបញ្ជា ដូណាល់​ ត្រាំ​

វ៉ាស៊ីនតោន ៖ តុលាការឧទ្ធរណ៍អាមេរិក នៅថ្ងៃនេះ បានចេញសេចក្តីសម្រេច ដោយរក្សាទុកសេចក្តីសម្រេចរបស់តុលាការមុនៗ ក្នុងការតម្កល់ដីកាព្យួរការអនុវត្តបទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានហាមប្រាមដល់សិទ្ធិធ្វើអន្តោប្រវេសចេញចូលសហរដ្ឋអាមេរិក។

ទោះបីជាមានការបដិសេធពីតុលាការឧទ្ធរណ៍បែបនេះក៏ដោយ សំណុំរឿងនេះ អាចបន្តប្តឹងទាស់រហូតដល់តុលាកំពូល។

សេចក្តីសម្រេចនេះបានលើកឡើងថា « យើងសម្រេចតម្កល់ទុកថា រដ្ឋាភិបាលមិនបានបង្ហាញនូវហេតុផលច្បាស់លាស់នៅក្នុងបណ្តឹងឧទ្ធរណ៍របស់ខ្លួន ហើយថែមទាំងបង្ហាញឲ្យឃើញនូវការខូចខាត ដែលមិនអាចជួសជុលវិញបាន ប្រសិនប់បន្តអនុវត្ត។  ហេតុដូច្នេះ យើងសម្រេចបដិសេធការប្តឹងទាមទារបន្តអនុវត្តនេះ»។

ការសម្រេចនេះ មិនបានបកស្រាយដល់អធម្មនុញ្ញភាពរបស់បទបញ្ជាប្រតិបត្តិរបស់លោកប្រធានាធិបតីឡើយ៕

wp-1485880061557.jpg

 

អត្ថបទដែលជាប់ទាក់ទង