យកលុយគេហើយ ចាប់គេទៀត!

​កំពង់ឆ្នាំ ៖ ប្រជានេសាទប្រមាណជាង២០០គ្រួសារ បាននាំគ្នាផ្ដិត មេដៃប្តឹង លោក កង ណារិន នាយសង្កាត់រដ្ឋបាលជលផល ឆ្នុកទ្រូ ទៅកាន់អភិបាលស្រុកបរិបូរណ៍។
ប្រជានេសាទទាំង២០០គ្រួសារ រស់នៅឃុំឆ្នុកទ្រូ និងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ បានប្តឹងពី《បទឆបោកលុយ》។
ពួកគាត់បាននិយាយាថា លោក កង ណារិន បានបទឆបោក លុយកាក់​របស់ពួកគាត់ជាថ្នូរនឹងការអនុញ្ញាតឲ្យ ពួកគាត់ដាក់របាំង លប នៅក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍។
ពលរដ្ឋបន្តថា ក្រោយពីប្រមូលលុយពីពួកគាត់​អស់ហើយ ពេលប្រជានេសាទដាក់ ក៏នាំកម្លាំទៅចាប់យកត្រី និងឧបករណ៍របស់ពួកគាត់អស់។
ក្នុងបណ្តឹងរបស់ប្រជានេសាទ បានចោទប្រកាន់ថា លោក កង ណារិន នាយសង្កាត់រដ្ឋបាលជលផល ស្រុកប្រមូលយកលុយពីពួកគាត់ចាប់ពីពីរលានរៀល ទៅបីលានរៀល ជាថ្នូរនឹងការដាក់ឧបករណ៍នេសាទ និងរបាំង​លបចាប់ជាដើម។

អត្ថបទដែលជាប់ទាក់ទង