ពលរដ្ឋខេត្តកោះកុង ស្នើ លោក ជា សុផារ៉ា ពន្លឿនការដោះស្រាយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋមកពីខេត្តកោះកុង ដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ពេលនេះបាននាំគ្នាឡើងមកធ្វើការតវ៉ានៅភ្នំពេញ។

 

នៅវេលាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រជាពលរដ្ឋមកពីខេត្ត កោះកុងចំនួនប្រមាណ៨០នាក់ តំណាងអោយ១៧៥គ្រួសារ ធ្វើសន្និសិតសារព័ត៌ នៅក្នុងវត្តសាមគ្គីរង្សី ដែលស្ថិតនៅក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 

សន្និសិតសារព័ត៌នេះ ដឹកនាំដោយ: អ្នកស្រី ផាវ ញ៉ើង ក្នុងគោលបំណង ស្នើសុំអោយ លោក ជា សុផារ៉ា ពន្លឿនការដោះស្រាយដីធ្លី ចំនួន៧៨២.១៦ហិតា។

 

ពួកគាត់បានអះអាងថា ក្រុមហ៊ុន លី យ៉ុងផាត់ រំលោភយកដីរបស់ពួកគាត់ ដោយឡែកពួកគាត់បានធ្វើការទាមទារជាសំណងដីចំនួន០២ហិតានិងប្រាក់ចំនួន៤៥០០$ក្នុងមួយគ្រួសារ៕

 

 

WhatsApp Image 2017-02-09 at 9.23.21 AM WhatsApp Image 2017-02-09 at 9.23.22 AM WhatsApp Image 2017-02-09 at 9.23.23 AM

WhatsApp Image 2017-02-09 at 9.25.32 AM WhatsApp Image 2017-02-09 at 9.25.33 AM WhatsApp Image 2017-02-09 at 9.25.34 AM WhatsApp Image 2017-02-09 at 9.25.35 AM

អត្ថបទដែលជាប់ទាក់ទង