ទៀ បាញ់៖ ការលាបពណ៌ ជាហេតុចំបងធ្វើឲ្យខ្មែរបែកសាមគ្គី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក ទៀ បាញ់ បានបង្ហាញពីភាពបែកបាក់សាមគ្គីរវាងខ្មែរ និងខ្មែរ ព្រោះតែការ《លាបពណ៌》។
នាយប់ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ ក្នុងផេកហ្វេសប៊ូកផ្ទាល់របស់រដ្ឋមន្រ្តីក្រសួងការពារជាតិបាន សរសេរដូច្នេះថា《…ការលាបពណ៌ ជាមូលហេតុចំបងដែលធ្វើឲ្យ ប្រជាជាតិយើងស្អប់គ្នា ឈ្លោះគ្នា យកគ្នាជាសត្រូវ រហូតឈានដល់ការកកើតសង្គ្រាមដែលមិននឹកស្មានដល់។》
ការថ្លែងដូចនេះបន្ទាប់ពីលោក សម ង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានចេញនូវវីដេអូនៃកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីព្រឹកម៉ិញ ដោយភ្ជាប់មកនូវចំណជើហដូច្នេះថា 《យើងត្រូវចេះរស់នៅជាមួយគ្នា》។
រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះ មិនបាននិយាយទៅកាន់មន្រ្តីក្នុងជួរដ្ឋាភិបាល ឬសកម្មជនបក្សប្រឆាំងណាយនោះទេ តែលោកបានយកប្រជាពលរដ្ឋជាហេតុ ដើម្បីផល។
លោកបញ្ជាក់ដូច្នេះថា《ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នឹងស្វែងយល់អំពីរូបភាព និងផលវិបាកនៃការលាបពណ៌ និងរួមគ្នាទប់ស្កាត់នូវរាល់សកម្មភាពលាបពណ៌នៅក្នុងសង្គមកម្ពុជា។》

អត្ថបទដែលជាប់ទាក់ទង