M&S បដិសេធថា ខ្លួនមិនមែនជាអ្នក«បញ្ជាទិញ»ទេ

ភ្នំពេញ ៖ បើទោះជាមានកិច្ចទទួលស្វែងរកដំណោះស្រាយពីក្រុមហ៊ុន ក្រុមហ៊ុន HYUNDAI PhomPenh Tower ក៏ដោយ តែក្រុមហ៊ុនមួយនេះបានបដិសេធថា ក្រុមហ៊ុន M&S មិនបានបញ្ជាទិញទំនិញពី រោងចក្រតម្បាញ ជុង ហ្វៃ ទេ។

 

បើទោះជាខាងតំណាងក្រុមហ៊ុន M&S បានចេញមកទទួលយកពាក្យស្នើរសុំអន្តរាគមន៌របស់កម្មករ កម្មការនី នៃរោងចក្រតម្បាញ ជុង ហ្វៃ ហើយវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះក៏ដោយ តែក្រុមហ៊ុន M&S មានលិខិតមួយច្បាប់ បញ្ជាក់ថាក្រុមហ៊ុន M&S មិនមែនជាអ្នកបញ្ជាទិញទំនិញពី រោងចក្រ ជុង ហ្វៃ ឡើយ។

 

តំណាងក្រុមហ៊ុន M&S និយាយថា ដូច្នេះខាងក្រុមហ៊ុន M&S នឹងមិនមានដំណោះស្រាយអ្វីទាំងអស់ជូនពួកគាត់ឡើយ។

 

សម្រាប់កម្មករ កម្មការនីផ្ទាល់បានលើកឡើងថា ពួកគាត់នឹងមិនមានជម្រើស ឬសង្ឃឹមខាងណាក្រៅពីក្រុមហ៊ុន M&S មួយនេះទេ ដែលអាចជួយពួកគាត់ដើម្បីស្វែងរកថៅកែ រោងចក្រ ជុង ហ្វៃ មកទទួលសុសត្រូវចំពោះមុខពួកគាត់បាន។

 

កម្មការនីម្នាក់បានថ្លែងដូច្នេះថា «ថៅកែរោងចក្រខ្ញុំហ្នឹង គាត់រត់ចោលកម្មករអស់បាត់ហើយ គាតើអត់មាននៅដោះស្រាយអោយពូកកម្មករខ្ញុំទេ។ កម្មករខ្ញុំនៅរោងចក្រ ជុង ហ្វៃ មាន២០៨នាក់ មានទុកលំបាន៧ខែហើយ ដែលថៅកែបានរត់ចោល។… ខ្ញុំមកទីនេះ អោយអ្នកបញ្ជាទិញ M&S ទទួលខុសត្រូវចំពោះកម្មករ។»

 

សូមស្តាប់កិច្ចសម្ភាសដូចខាងក្រោម៖

 

WhatsApp Image 2017-02-08 at 10.13.22 AM WhatsApp Image 2017-02-08 at 10.13.23 AM WhatsApp Image 2017-02-08 at 10.13.24 AM

 

អត្ថបទដែលជាប់ទាក់ទង