នេត សាវឿន ៖ ត្រូវលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យនៅទូទាំងប្រទេស

 

ភ្នំពេញ ៖ ក្រសូងមហាផ្ទៃចេញសេចក្តីណែនាំ ស្តីពីការបង្កើតការត្រួតពិនិត្យលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យនៅទូទាំងប្រទេស។

 

យោងតាមចុះថ្ងៃទី៦ ខែកុម្ភៈ ដែល swiftnews ទើបទទួលបាន បានសរសេរដូច្នេះថា «ដោយពិនិត្យឃើញថា ថ្មីៗនេះប្រជាពលរដ្ឋ មានការត្អូញត្អែរអំពីបញ្ហាបុស្តិ៍ត្រួតពិនិត្យ អណាធិបតេយ្យ ដែលបានបង្កការរំខាន ដល់ជីវភាពប្រចាំថ្ងៃ និងប៉ះពាល់ធ្ងន់ធ្ងរដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។»

 

ក្នុងលិខិតដដែល ដែលចុះហត្ថលេខាដោយលោក នេត សាវឿន ក៏បានបង្ហាញថា សេចក្តីណែនាំនេះ ធ្វើឡើងដោយយោងទៅតាម សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ស្តីពីការបង្កើតគណកម្មការដឹកនាំត្រួតពិនិត្យ និងលប់បំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យតាមផ្លូវគោក ផ្លូវទឹក។

 

លោក នេត សាវឿន តាមសេចក្តីណែនាំស្តីពីការទប់ស្កាត់ និងលប់បំបាត់ចោលនូវប៉ុស្តិ៍អាណាធិបតេយ្យ បានដាក់បញ្ជាទៅកាន់ស្នងការនគរបាលរាជធានី ខេត្តទាំងអស់អោយទទួលខុសត្រូវ ចំពោះមុខអគ្គស្នងការនគរបាលជាតិ បើមានករណីប្រជាពលរដ្ឋប្តឹងថា មន្រ្តីនគរបាលណាលួចលាក់ធ្វើសកម្មភាពដាក់ប៉ុស្តិ៍ត្រួតពិនិត្យអណាធិបតេយ្យនៅក្នុងភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។

WhatsApp Image 2017-02-08 at 10.42.15 AM WhatsApp Image 2017-02-08 at 10.42.28 AM

 

អត្ថបទដែលជាប់ទាក់ទង