ចៅ​តិរច្ឆាន លើកដៃ​កាប់​ជីតា​បង្កើត ២​ផ្លែចប បណ្តាល​ឲ្យ​ស្លាប់​

តាកែវ: ចៅចិត្តតិរច្ឆានបានកាប់ជីតារបស់ខ្លួនចំនួន២ផ្លែចបបណ្តាលឲ្យស្លាប់ព្រោះខឹងជីតាស្តីឲ្យព្រោះ រឿងទាត់ទា។ ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង០៨និង២០នាទីស្ថិតនៅក្នុងភូមិតាទ្យូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

 

លោកវរសេនីយ៍ទោ ជុំ ឈឿនអធិការស្រុកព្រៃកប្បាស បានឲ្យដឹងថាជនសង្ស័យឈ្មោះ ស៊ឹង សំ បានធ្វើ សកម្មភាពកាប់ជីតាបង្កើតរបស់ខ្លួនឈ្មោះ ដួង ស៊ឹង អាយុ ៧៧ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាកាប់ចំនួន ០២ផ្លែចប ចំកណ្តាលក្បាលបណ្តាលឲ្យស្លាប់ ក្រោយពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ ដល់ពាក់ កណ្តាលផ្លូវ។ មូលហេតុ ជនសង្ស័យខឹងជីតារបស់ខ្លួនស្តីឲ្យពីរឿងទាត់សត្វទា របស់ជីតាចិញ្ចឹម។

 

 

ក្រោយពេលទទួលបាន ព័ត៌មានភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលកំពែង ចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីសាកសួរ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការបន្ត ៕

Z ZZ ZZZ

អត្ថបទដែលជាប់ទាក់ទង