អគ្គស្នងការនគរបាលជាតិផ្សព្វផ្សាយលេខទូរស័ព្ទ Hot Line ៧ ខ្សែ ដែលពលរដ្ឋអាចរាយការណ៍២៤ម៉ោងលើ២៤ម៉ោងពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក

(ភ្នំពេញ) ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយលេខទូរស័ព្ទ Hot Line ចំនួន ៧ ខ្សែ ដើម្បីឲ្យពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទទាំងនេះ ២៤ ម៉ោងលើ ២៤ ម៉ោងពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ការដាក់ឲ្យមានលេខទូរស័ព្ទ Hot Lie ទាំង ៧ ខ្សែនេះ គឺដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើសេចក្តីរាយការណ៍ នូវរាល់មុខសញ្ញាផ្សេងៗដែលទាក់ទងនឹងករណីចោរលួច, ឆក់, ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀតដែលអាចកើតមានឡើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹតទៅ នៅថ្ងៃ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ឲ្យដឹងថា លេខទូរស័ព្ទទាំងនេះ អាចឲ្យប្រជាពលរដ្ឋទាក់ទងបាន ២៤ ម៉ោង ដែលក្នុងមានដូចជា ១១៧ ,១១៨ , ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤ ៕ (SN-ពុទ្ធិរៈ)

អត្ថបទដែលជាប់ទាក់ទង