ចិន ឈរនៅលំដាប់ថ្នាក់លេខ១ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង២.៦លាននាក់ដែលមកទស្សនាកម្ពុជាក្នុងឆមាសទី១ឆ្នាំនេះ

(ភ្នំពេញ)៖  ក្រសួងទេសចរណ៍បានបង្ហាយរបាយការណ៍ផ្លូវការណ៍ថា រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួន ២,៦៦២,៦៧៩នាក់ កើនឡើង១២.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ។
ក្នុងនោះមាន៖ តាមផ្លូវអាកាសចំនួន ១,៦០៥,៦៦៤នាក់ តាមផ្លូវគោកចំនួន ៩៦៧,៤៩០នាក់ និងតាមផ្លូវទឹកចំនួន៨៩,៥២៥នាក់។

ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកកម្ពុជារយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ រួមមាន៖

១៖ ចិន ៥២៩,៩៦៧នាក់ ស្មើនឹង ១៩.៩% នៃចំនួនសរុប កើនឡើង ៣៩.៩%

២៖ វៀតណាម ៣៩២,៣៨៨នាក់ ស្មើនឹង ១៤.៧% នៃចំនួនសរុប ថយចុះ ១៥%

៣៖ ឡាវ ២២៤,២៧២នាក់ ស្មើនឹង ៨.៤% នៃចំនួនសរុប កើនឡើង ៨២.២%

៤៖ កូរ៉េ ១៩០,៣១០នាក់ ស្មើនឹង ៧.១% នៃចំនួនសរុប ថយចុះ ១.៤%

៥៖ ថៃ ១៦៨,២៤៤នាក់ ស្មើនឹង ៦.៣% នៃចំនួនសរុប កើនឡើង ០.២%

៦៖ អាមេរិក ១៣៥,៣៣៨នាក់ ស្មើនឹង ៥.១% នៃចំនួនសរុប កើនឡើង ៧.២%

៧៖ ជប៉ុន ៩៨,៣១៤នាក់ ស្មើនឹង ៣.៧% នៃចំនួនសរុប កើនឡើង ៨.២%

៨៖ អង់គ្លេស ៨៩,៣៥០នាក់ ស្មើនឹង ៣.៤% នៃចំនួនសរុប កើនឡើង ៧.៨%

៩៖ បារាំង ៨៣,៤០៣នាក់ ស្មើនឹង ៣.១% នៃចំនួនសរុប កើនឡើង ១២%

១០៖ ម៉ាឡេស៊ី ៧៨,៤៨២នាក់ ស្មើនឹង ២.៩% នៃចំនួនសរុប កើនឡើង ១១.៤%។
សម្រាប់ ខេត្តសៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិចំនួន ១,២៣៣,៣៩៦នាក់ កើនឡើង ១២.៦%។

ដោយឡែក រាជធានីភ្នំពេញ ទទួលបានទេសចរអន្តរជាតិចំនួន ១,៤២៩,២៨៣នាក់ កើនឡើង ១៣%។

នៅឯតំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិចំនួន ៤០៣,៩៧៦នាក់ កើនឡើង ១៣.១%។

ខណៈដែលតំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិចំនួន ៣៨,៧៦៥នាក់ កើនឡើង ៨.៩%។

និងនៅ តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្តរជាតិចំនួន ៣១,៨៥៨នាក់ កើនឡើង ២១.៨%។

ដោយឡែក សម្រាប់ទេសចរជាតិដែលដើរទស្សនាក្នុងប្រទេស ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មានចំនួន ៥៤,៤០២នាក់ កើនឡើង ១២% និងចេញទៅក្រៅប្រទេសមានចំនួន ៨៤២,០០៨នាក់ កើនឡើង ២០.៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦៕(SN-ពុទ្ធិរៈ)

wp-image-465297770.jpgwp-image-1345364620.jpgwp-image-163446332.jpg
អត្ថបទដែលជាប់ទាក់ទង