ខែក្រោយកម្ពុជានឹងបញ្ជួនកីឡាករបីនាក់ទៅចូលរួមការប្រកួតកីឡាហែលទឹកពិភពលោក

ភ្នំពេញៈ នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះកីឡាករហែលទឹក ២រូប និងកីឡាការិនី ១រូបនឹងចេញទៅប្រ កួតជើងឯកពិភពលោកនៅទីក្រុងប៊ុយដាប៉េស្ដប្រទេសហុងគ្រី ។
 

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថាជាមួយនឹងការចេញទៅប្រកួតនេះ លោកក៏ត្រូវចូលរួមមហាសន្និបាតសហព័ន្ធហែលទឹកអន្តរជាតិទៀតផង ។សម្រាប់ព្រឹត្តិការណ៍នេះនឹងមានប្រទេស ជាង១៩០មកពីគ្រប់ទ្វីបទាំងអស់មកចូលរួម ។

 

សម្រាប់អ្នកហែលទឹកកម្ពុជាទាំង ៣រូបដែលទៅចូលរួមនេះមានកីឡាករចេង ពិរោទិ៍ នឹងត្រូវលេង ២វិញ្ញាសា គឺវិញ្ញាសាហែលផ្ងារ៥០ម៉ែត្រ និង ហែលរបៀបសេរី៥០ម៉ែត្រ ។ កីឡាករធឿន ថុលលេង ២វិញ្ញាសាដែរគឺវិញ្ញាសា ហែលរបៀបមេអំបៅ៥០ម៉ែត្រ និង ហែលរបៀបសេរី១០០ម៉ែត្រ ។

 

ចំពោះកីឡាការិនីហែមថុន វិទិនីវិញនោះក៏លេង ២វិញ្ញាសាដែរគឺវិញ្ញាសាហែលរបៀបសេរី ៥០ម៉ែត្រ និង វិញ្ញាសាហែលរបៀបមេអំបៅ ៥០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង