ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធ ករណីជួញដូរចែកចាយគ្រឿងញៀន ទៅសាលាដំបូងខេត្ត

(កំពង់ធំ)៖ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។

ឯកឧត្តម តែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀន ជាការងារស្នូលសំខាន់បំផុត ក្នុងខេត្តកំពង់ធំ និងតែងតែជំរុញ ដល់មន្ត្រីជំនាញទាំងអស់ អោយយកចិត្តទុកដាក់ ចំពោះការងារបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងខេត្តកំពង់ធំ ។

នាព្រឹកថ្ងៃ សៅរ៍ ១១កើតខែ ផល្គុន  ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ១៦ខែ មីនា ឆ្នាំ២០១៩ ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចាត់ចែងបញ្ជូនសំណុំរឿងជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះដែរត្រូវឡើង នៅថ្ងៃទី ១៤ ខែ មីនាឆ្នាំ២០១៩ វេលាម៉ោង ១៧ និង១០ នាទី ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ និង ក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន ចេញប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាកំពង់ធ្វើសកម្មភាពជួញដូរចែកចាយសារធាតុខុសច្បាប់ ០១ករណី ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់ ស្រី០១ នាក់នៅចំណុចភូមិ អូរគន្ធរខាងត្បូង សង្កាត់ អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

១. ឈ្មោះ ឌី លីធូ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ អូរកន្ធរត្បូង សង្កាត់ អូរកន្ធរ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

២. ឈ្មោះ សេង សម្ផស្ស ភេទ ស្រី អាយុ ២១ ឆ្នាំ រស់នៅភូមិ ទី៧ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ច ដកហូតបានថ្នាំញៀនបាន ០៦កញ្ចប់តូចទម្ងន់១ក្រាម និងទូរស័ព្ទដៃម៉ាក NOKIA ចំនួន ០១គ្រឿង។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំតែងតែយកចិត្តទុកដាក់អំពាវនាវ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ យុវជន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះបើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់៕ (SN-សុផាត)

អត្ថបទដែលជាប់ទាក់ទង