អាជ្ញាធរ​ជំនាញ ចេញ​ធ្វើ​សកម្មភាព កាយ​ប្រមូល​សំរាម នៅ​ប្រឡាយ​បឹង​សាឡាង រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​)៖ ក្រោយពី​មាន​ក្រុមយុវជន ចុះ​ប្រមូល​សំរាម ទាំងយប់ នៅ​ប្រឡាយ​បឹងត្របែក ក្នុង​រាជធានី​ភ្នំពេញ រួចមក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​កម្លាំង ធ្វើ​សកម្មភាព​កាយ​ប្រមូល​សំរាម និង​សំអាត​បរិស្ថាន នៅ​ប្រឡាយ​បឹង​សាឡាង​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​សប្តាហ៍​មុន ក្រុមយុវជន​មាន​គ្នា​ជាង ១០​នាក់ បាន​ចុះ​កាយ ប្រមូល​សំរាម ចេញពី​ប្រឡាយ​បឹង​ត្របែក​។ សំរាម ដែល​អណ្តែត​លើទឹក​ស្អុយ ក្នុង​ប្រឡាយ​បឹងត្របែក ដែល​ក្រុមយុវជន បាន​ប្រមូល​ស្រង់​ចេញ មាន​គ្រប់​មាន​សព្វ ដូចជា​៖ កញ្ចប់​លាមក ខោ​ទឹកនោម​-​លាមក​ ស្រោមអនាម័យ ហើយ​ច្រើនជាងគេ គឺ​ប្រអប់​ស្នោរ ស្បោង ថង់​ប្លា​ស្ទីក និង​ដប​ទឹក​សុទ្ធ ជាដើម​៕​ (SN-ពិសិដ្ឋ)

  

អត្ថបទដែលជាប់ទាក់ទង