សហព័ន្ធបាល់ទាត់តំបន់អាស៊ាន (AFF) យកខេត្តសៀមរាបធ្វើមហាសន្និបាតរបស់ខ្លួន

(សៀមរាប)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF ) នឹងរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៩ ស្អែកនេះហើយដោយសហការជាមួយម្ចាស់ផ្ទះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យកខេត្តសៀមរាបធ្វើកន្លែងប្រារព្ធពិធីនេះ។

មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាបថា មហាសន្និបាតកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ នឹងប្រព្រឹត្តធ្វើឡើងតែ ១ថ្ងៃនៅសណ្ឋាគារសុខាអង្គរ ដោយមានការយាង និងអញ្ជើញសមាជិករហូតដល់ទៅ ១២ប្រទេសចូលរួម ដូចជាថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី ទីម័រខាងកើត ឡាវ ប្រុយណេ អូស្ដ្រាលី និងម្ចាស់ផ្ទះកម្ពុជា ។

របៀបវីរៈសំខាន់ៗ នៃមហាសន្និបាត  នឹងមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងសមាជិកមួយចំនួន សម្រាប់ដឹកនាំអាណត្តិថ្មី ក្រោយប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៥-២០១៩ ត្រូវផុតកំណត់ក្នុងឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយសហព័ន្ធបាល់ទាត់អាស៊ី និងពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង