វិស័យសំណង់នៅកម្ពុជានឹងកាន់តែរីកលូតលាស់ ​ខណៈក្រុមហ៊ុនសំណង់កូរ៉េជាច្រើន ​ងាកមកទីផ្សារកម្ពុជាជាថ្មី​

(ភ្នំពេញ)៖ អនុស្សរណៈយោគយល់គ្នា MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសំណង់រវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ ពិធីចុះហត្ថលេខាលើ MOU តាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ (KOTRA) ជាមួយសមាគមអ្នកសាងសង់កម្ពុជា។

នេះគឺជាការឈានជើងចូលទីផ្សារ​កម្ពុជា​ជាថ្មីរបស់ក្រុមហ៊ុន​ ​និង​អ្នក​វិនិយោគទុន​កូរ៉េជាច្រើន​ ទៅលើវិស័យសំណង់ បន្ទាប់ពីប្រទេស​នេះ ធ្លាប់បាន​ផ្អាក​ការ​វិនិយោគ​នៅ​កម្ពុជាជាង ១ទស្សវត្សមកហើយ ដោយសារ​ជួប​វិបត្តិសេដ្ឋកិច្ច។

​ស្របពេលដែល​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ ​កំពុង​រក្សា​កំណើន៧ភាគរយ​ ហើយទំនាក់ទំនងរវាង​រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ​​ផងនោះ គេមើលឃើញថា ​ការវិនិយោគ​របស់កូរ៉េនឹង​ ផ្តល់ប្រយោជន៍កាន់តែច្រើនថែមទៀតដល់វិស័យសំណង់នៅកម្ពុជា ដែលកំពុងរីកលូតលាស់ដូចផ្សិត៕

Korea signs MoU with Cambodia (Photo Credit: CNC)

អត្ថបទដែលជាប់ទាក់ទង