ស.ស.យ.ក ខេត្តព្រៃវែង ចុះអនុស្សរណៈយោគយល់ជាមួយសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ (ស.ស.យ.វ) ពីកិច្ចសហប្រតិបត្តិការលើសកម្មភាពយុវជនខេត្តព្រៃវែង និងខេត្តតៃនិញ

(ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកខៀវ ភារិទ្ធ បានដឹកនាំយុវជន ស.ស.យ.ក ខេត្តព្រៃវែង ដើម្បី ចូលរួមចុះអនុស្សរណៈយោគយល់ជាមួយសមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ (ស.ស.យ.វ) ស្តីពីកិច្ចសហប្រតិបត្តិការលើសកម្មភាពយុវជនខេត្តព្រៃវែង និងខេត្តតៃនិញ។

អនុស្សរណៈយោគយល់នេះ បានផ្តោតសំខាន់លើវិស័យអប់រំ វិស័យកីឡា សកម្មភាពសង្គម មនុស្សធម៌ សុខមាលភាព ការស្វែងយល់អំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ឬទស្សនកិច្ចសិក្សារវាងគ្នា និងគ្នា៕

អត្ថបទដែលជាប់ទាក់ទង