មិន​ជឿ​ពាក្យចាស់ ស្រលះ​ដៃ​ធេង​

(​ភ្នំពេញ​)៖ មនុស្ស​ចាស់​ឆ្លងកាត់​បទពិសោធន៍​ច្រើន​។​

​ពាក្យ​នេះ ជា​ពាក្យ​សំរាប់​ព្រមាន​អ្នកណាម្នាក់​ធ្វើ​អ្វីមួយ​ដែល​មនុស្ស​ចាស់​មើលទៅ​ឃើញថា អាច​នឹង មាន​ផលវិបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​

​យុវជន​ពីរ​-​បីនាក់ បបួលគ្នា​ទៅរក​ស៊ី​រត់ពន្ធ​ប្រេងសាំង​។​

​ចាស់ៗ​បានដឹង​ហើយក៏​ឃាត់​មិន​ឲ្យ​ទៅ​។​ប៉ុន្តែ​ក្មេងៗ​ទាំងនោះ​មិន​ស្តាប់​ទេ​ខ្លះ​គ្មាន​លុយ​ប្រឹង​ខ្ចី​មិត្ត ភក្ត្រ​ខ្លះទៀត​ខ្វេះកកាយ​ពី​ម៉ែឪ​។ លុះ​ទៅ​ទិញ​សាំង​បានមក​នាំគ្នា​សប្បាយចិត្ត​ណាស់ ព្រោះ​គិតថា បាន​ចំណេញ​គ្រាន់​នឹង​ទិញ​សៀវភៅ​រៀន​។ ពេលមកដល់​កន្លែង​ឆែកឆេរ គេ​ចាប់យក​អស់​ទោះជា​ខំ អង្វរ​-​ក គេ​យ៉ាងណាក៏ដោយ​។​

​ដូច្នេះ​គេ​មក​ផ្ទះ​វិញ​ទាំង​ហេវ​ហត់​ជាពិសេស​គេ​អស់រលីង​ពី​ខ្លួន គឺ​នៅតែ​បាតដៃ​ទទេ​។ ចាស់ៗ​ដឹង ហើយក៏​បន្ទោស​ថា ហ្នឹងហើយ​អញ​ថា កុំទៅ​វា​មិន​ជឿ​ពាក្យចាស់​ឥឡូវ​ស្រលះ​ដៃ​ធេង អីចឹង​ក៏​ស្រួល​ម្យ៉ាងដែរ វា​មិន​ពិបាក​យួរ​សាំង​មក​ផ្ទះ​នាំ​ធ្ងន់​៕ (​ដកស្រង់​ចេញពី «​សៀវភៅ​សុភាសិត​ខ្មែរ អធិប្បាយ​» រៀបរៀង​ដោយ​: លី ថៃ​លី បោះពុម្ព​ឆ្នាំ​២០០៧)

អត្ថបទដែលជាប់ទាក់ទង