ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ នឹងចាប់ផ្តើមដំណើរការប្រកួតស្អែកនេះ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ (លីហ្គកំពូលកម្ពុជា រឺមិត្តហ្វូនខាំបូឌាលីហ្គ) ២០១៩ ចាប់ផ្តើមដំណើរការប្រកួតនៅថ្ងៃសៅរ៍ស្អែកនេះហើយ។ តាមការគ្រោងទុកនឹងបញ្ចប់នៅខែតុលាខាងមុខ។

សប្តាហ៍ដំបូងនៃព្រឹត្តិការណ៍នេះអគ្គិសនីកម្ពុជា បើកកីឡដ្ឋាននៅទូលសង្កែរបស់ខ្លួនស្វាគមន៍អ្នកចំណូលថ្មីកំពូលចាមវេលាម៉ោង ៣និង៣០នាទីរសៀល។ គូនេះមានការផ្សាយផ្ទាល់ពី BTV News។ ថ្ងៃជាមួយគ្នានេះដែរក្រុមដែលមកលេងវិញ គីរីវង្សសុខសែនជ័យ ទទួលភ្ញៀវយុវជនសាលាបាល់ទាត់ជាតិបាទីនៅម៉ោង ៣និង៣០នាទីរសៀល។ ការប្រកួតគូនេះផ្សាយផ្ទាល់តាម ផេកកម្ពុជាថ្មី។

ចំនែកជំនួបកំពូលក្នុងការប្រកួតដំបូងនេះ ជើងឯក៦សម័យភ្នំពេញក្រោន បើកកីឡដ្នាន RSN ទទួលក្រុមជើងឯករងរដូវកាលមុនបឹងកេតវេលាម៉ោង៦និង០០នាទីល្ងាច។ ការប្រកួតមានការផ្សាយផ្ទាល់ពីផេកផ្លូវការ CNCC។

ចំនែកការប្រកួតថ្ងៃអាទិត្យអាស៊ីអឺរ៉ុប ប្រកួតជាមួយជើងឯកណាហ្កាវើលនៅអារិយ្យក្សត្រវេលាម៉ោង៣និង៣០នាទី។ វិសាខា ប្រកួតជាមួយសូលទីឡូអង្គរ, ព្រះខ័នរាជទទួលអគ្គស្នងការនគរបាលជាតិ និងក្រសួងការពារជាតិ ប្រកួតជាមួយអង្គរថៃហ្គ័រ៕

អត្ថបទដែលជាប់ទាក់ទង