ប៉ារីស៖ បារាំងចាប់ផ្តើមអង្កេតលើប្រអប់ខ្មៅយន្តហោះ Boeing 737 ដែលធ្លាក់នៅអេត្យូពី

ប្រភពពី Reuters News ឲ្យដឹងថា ក្រុមអ្នកជំនាញខាងយន្តហោះរបស់ប្រទេសបារាំង បានចាប់ផ្តើមធ្វើការអង្កេតតាមប្រអប់ខ្មៅយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 ដែលបានធ្លាក់នៅប្រទេសអេត្យូពីនោះហើយ ។

ការអង្កេតលើប្រអប់ខ្មៅនេះ ត្រូវបានធ្វើឡើងដើម្បីអោយប្រាកដអំពីមូលហេតុដែលនាំអោយយន្តហោះដឹកអ្នកដំណើរមួយនេះ បានធ្លាក់ ក្រោយពីហោះហើរឡើងបានរយៈពេលត្រឹមតែ៦នាទីប៉ុណ្ណោះ ។

សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 8 បានធ្លាក់នៅប្រទេសអេត្យូពី បណ្តាលអោយមនុស្សប្រមាណ១៥៧នាក់ បានបាត់បង់ជីវិត ៕លីលី

អត្ថបទដែលជាប់ទាក់ទង