​មនុស្សជាច្រើននាក់ស្លាប់ក្នុងការបាញ់ប្រហារឯវិហារអ៊ិស្លាម២កន្លែងនៅនូវែលសេឡង់​

​(បរទេស)៖ ប៉ូលិសនៅក្នុងប្រទេសនូវែលសេឡង់បានបញ្ជាក់ថាមាន «អ្នកស្លាប់ច្រើននាក់» បន្ទាប់ពីមានការបាញ់ប្រហារនៅឯវិហារអ៊ិស្លាមចំនួនកន្លែងផ្សេងគ្នានៅក្នុងទីក្រុងក្រៃឆឺចនៅថ្ងៃសុក្រនេះ។

ប៉ូលិសបាននិយាយថាបុរសបីនាក់និងស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនោះ។

យោងតាមការបញ្ជាក់របស់ប៉ូលិស,​ គេមិនទាន់អាចកំណត់ចំនួនជាក់លាក់នៃអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍នោះនៅឡើយទេ ប៉ុន្តែដឹងត្រឹមថាមានចំនួនច្រើន។

​នាយករដ្ឋមន្ត្រីនូវែលសេឡង់​ លោកស្រី​ ​Jacinda Ardern បាន​ចាត់ទុក​សោកនាដកម្មនោះគឺជា «ថ្ងៃខ្មៅងងឹត» របស់ប្រទេសនូវែលសេឡង់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង