សកម្មភាពកីឡាបង្ហាញខ្លួនមុនគេក្នុងបុណ្យទន្លេឆ្នាំនេះ

(កំពង់ឆ្នាំង)៖ បុណ្យទន្លេលើកទី៥នៅទឹកដីខេត្តកំពង់ឆ្នាំងចាប់ផ្តើមដំណើរការនៅថ្ងៃនេះហើយ ខណៈដែលពិធីបើកផ្លូវការធ្វើឡើងនៅថ្ងៃស្អែកក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន។

ក្រៅពីការរៀបចំស្តង់ទំនិញ សកម្មភាពកីឡាត្រូវបានរៀបចំមុនគេ ជាក់ស្តែងព្រឹកនេះការរត់ប្រណាំងកម្សាន្តសប្បាយរីករាយទាក់ទាញអ្នកចូលរួមដែលភាគច្រើនជាសិស្សានុសិស្សប្រមាណជាង២០០០នាក់រត់លើប្រភេទចំងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រាប់ថា ក្រៅពីសកម្មភាពនេះ កីឡាជាច្រើនត្រូវបានរៀបចំបន្ថែមទៀតដូចជាការប្រកួតបាល់ទះ បាល់ទាត់ ល្បុក្កតោ កីឡាវាយសី ប្រណាំងសេះ ប្រដាល់គុនខ្មែរ និងការប្រណាំងទូកប្រពៃណី។

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង នឹងបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង