ឯកឧត្តម ស៊ុយ សែម បន្តជាប្រធានក្រុមការងារថ្នាក់ជាតិជួយខេត្តពោធិសាត់ ដោយមានអនុប្រធាន២រូប គឺឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកជំទាវ មាស សាឯមដានី

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ​​​ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលតែងតាំងឲ្យបន្តធ្វើជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តពោធិសាត់ ដោយមានអនុប្រធាន២រូប គឺឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ មាស សាឯមដានី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី រួមទាំងសមាជិកថ្នាក់ជាតិសរុប៥៣រូប មកពីស្ថាប័នផ្សេងៗ។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន​​​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​​​ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តពោធិសាត់ ដើម្បីពង្រឹងយន្តការអនុវត្តការងារ និងបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋនៅទូទាំងខេត្តនេះ។

សូមជម្រាបថា នៅក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីពង្រឹងការអនុវត្តការងារ និងបង្កើតប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋនៅតាមបណ្តា២៥រាជធានី ខេត្តផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង