យោធាអ៊ីស្រាអែលវាយប្រហារតាមអាកាសទៅក្នុងតំបន់ហ្កាហ្សាជាការសងសឹក

(បរទេស)៖ យោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានចាប់ផ្តើមបើកការវាយប្រហារតំបន់នានានៅហ្កាហ្សាស្ទ្រីបដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុក្កែតពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើទីក្រុងតែលអាវីវ។

មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការរងរបួសទេ។

ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សាដែលមានចម្ងាយប្រហែល២៥ គីឡូម៉ែត្រ ខាងត្បូងទីក្រុងហ្កាហ្សា​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង