នគរបាល​ជំនាញ​ស្រាវជ្រាវ​ ចាប់ខ្លួន​យុវជន​សង្ស័យ​ ម្នាក់​ក្នុង​អំពើ​ឃាតកម្ម​ នៅ​ស្រុក​មុខកំពូល​

(កណ្ដាល)​៖​ បន្ទាប់​មាន​ករណី​ឃាតកម្ម​នៅ​ស្រុក​មុខកំពូល​រួច​មក​ នគរបាល​ការិយាល័យ​ព្រហម្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មុខកំពូល​ និង​នគរបាល​ប៉ុស្ដិ៍​ព្រែក​ដំបង​ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​យុវជន​ដែល​ជា​ជន​ដៃដល់​បាន​ម្នាក់​ នៅ​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​ (​ត្រឹម​រយៈពេល​២​ថ្ងៃ​)​ ខណៈ​ដែល​ក្រុម​ជន​ដៃដល់​ផ្សេង​ទៀត​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​ចាប់ខ្លួន​នៅឡើយ​ ។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ យុវជន​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នេះ​ មានឈ្មោះ​ ឡុ​ង​ ឈុ​ន​លី​ ហៅ​ឃ្លី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ នៅ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ បន្ទាប់​ពី​ក្រុម​យុវជន​សង្ស័យ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ក្រង​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ បណ្ដាល​ឲ្យ​ស្លាប់​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ​ ក្បែ​ហាង​មី​ហិ​រ​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ រួច​មក​ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ រីឯ​សមត្ថកិច្ច​ជំនាញ​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ករណី​ឃាតកម្ម​ ភ្លាម​នោះ​ក៏​ចុះ​មក​ធ្វើការ​ពិនិត្យ​ រួច​ធ្វើការ​សហការ​គ្នា​ ស្រាវជ្រាវ​រកមុខ​យុវជន​សង្ស័យ​ដើ​ម្ប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់​ ឈ្មោះ​ ឡុ​ង​ ឈុ​ន​លី​ ហៅ​ឃ្លី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មាន​ទី​លំ​ភូមិ​ស្វាយ​ជ្រុំ​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខកំពូល​ខេត្ត​ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ចំណែកឯ​មុខសញ្ញា​ដែល​ពុំ​ទាន់​ចាប់ខ្លួន​បាន​ សមត្ថកិច្ច​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ​បន្ដ​ទៅ​ទៀត​ ៕


អត្ថបទដែលជាប់ទាក់ទង