TOP NEWS: សម រង្ស៊ី អ្នកនយោបាយសាវា ពេលជួបអាមេរិក និយាយរិះគន់ចិន នៅពេលជួបចិន បែរជានិយាយរិះគន់អាមេរិក

[mom_video type=”youtube” id=”tbZ0uZqiQLA”]

(ភ្នំពេញ) ទណ្ឌិត សម រង្ស៊ី បានបញ្ជាក់អំពីជំហររបស់ខ្លួន តាមកញ្ចក់ទូរទស្សន៍របស់ចិន ដោយប្រើភាសាប្រុសសាវា ដែលបង្ហាញឲ្យឃើញថា នៅពេលជួបអាមេរិក និយាយរិះគន់ចិន ចំណែកនៅពេលជួបចិន បែរជានិយាយរិះគន់អាមេរិកទៅវិញ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ចិន ឈ្មោះ China  Phoenix កាលពីឆ្នាំ២០១៤ សម រង្ស៊ី បាននិយាយថា «យើងមិនដែលទទួលបានជំនួយពីមហាអំណាចបច្ចឹមប្រទេស សូម្បីតែ១ដុល្លារ ក៏មិនដែលទទួលបានដែរ។ ពួកគេគាំទ្រយើងតែផ្នែកគំនិតទេ ចំណែកប្រទេសចិនវិញ គឺគាំទ្រយើងពេញទំហឹង ជាពិសេស គណបក្សសង្គ្រោះជាតិ ដែលជាសម្ពន័្ធមិត្តរបស់ចិន»

ទណ្ឌិតរត់ចោលស្រុក ដោយសារពូកែបោកប្រាស់នេះ បាននិយាយបន្តទៀតថា «គ្រាន់តែលើកចំណុច១ គឺគណបក្សសង្គ្រោះជាតិ គាំទ្រចិន គាំទ្រអធិបតេយ្យភាពរបស់ចិនជំវិញកោះហ្សីឆាង និងកោះឡានឆាង នៅក្នុងដែនសមុទ្រខាងត្បូង ហើយនេះបង្ហាញឲ្យឃើញថា យើងមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកទេ។ អាមេរិកគាំទ្រប្រទេសវៀតណាម។ ចំណែកគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ស្តាប់តាមវៀតណាម ហើយមិនគាំទ្រចិនពេញលេញ ដូចគណបក្សសង្គ្រោះជាតិឡើយ»

អ្នកនយោបាយខ្មែរ តែបម្រើបរទេសរូបនេះ ពូកែខាងឱបជើងបរទេស ដើម្បីតែបំផ្លាញផលប្រយោជន៍ជាតិ ដូចជានៅពេលជួបអ្នកតស៊ូវៀតណាមនៅក្នុងទឹកដីអាមេរិក ឈ្មោះ កុក ស ក៏ចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរឲ្យវៀតណាម។

និយាយជារួមទៅ ទណ្ឌិត សម រង្ស៊ី គ្មានជំហរជាតិនិយមឡើយ ព្រោះពេលនៅក្នុងទឹកដីអាមេរិក និយាយគាំទ្រអាមេរិក ចំណែកពេលនៅក្នុងទឹកដីបារាំង និយាយគាំទ្របារាំង។

លើសពីនេះទៅទៀត ពេលនៅក្នុងទឹកដីវៀតណាម និយាយគាំទ្រវៀតណាម ដល់ពេលនៅក្នុងទឹកដីចិន និយាយគាំទ្រចិន ដែលនេះបង្ហាញឲ្យឃើញពីគោលជំហរពិតប្រាកដរបស់អ្នកនយោបាយសាវា ឈ្មោះ សម រង្ស៊ី៕

 

 

 

អត្ថបទដែលជាប់ទាក់ទង