បន្ទាប់ពី​ខ្វះ​ទឹក​ប្រើប្រាស់ នៅពេលនេះ នៅ​កោះកុង ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ថែមទៀត​!

(​ខេត្តកោះកុង​)៖ ក្រសួង​រ៉ែ និង​ថាមពល បានប្រកាស​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ត្រៀម​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួនឯង ចាប់ពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ តទៅ​។ មូលហេតុ ដោយ​សារ​តែ​នាពេល​បច្ចុប្បន្ន មាន​ភាពរាំងស្ងួត ធ្វើ​ឲ្យ​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ និង​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ មាន​កម្ពស់​ទឹក​ទាប ពុំ​អាច​ទាញយក​ថាមពល​អគ្គិសនី សម្រាប់​ប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់ នៅក្នុង​ខេត្តកោះកុង ក៏ដូចជា​ទូទាំងប្រទេស នោះទេ​។​

​ចំពោះមុខ​បញ្ហា​ខ្វះ​ភ្លើងអគ្គិសនី នៅ​ខេត្តកោះកុង​នេះ ត្រូវបាន​ក្រសួង​រ៉ែ និង​ថាមពល ប្រកាសថា អគ្គិសនី​កោះកុង បាន​ទិញ​ថាមពល​អគ្គិសនី និង​រៀបចំ​បណ្តាញ​បន្ថែម​ពី​ប្រទេស​ថៃ ហើយ​នៅពេល​រួចរាល់ ការផ្គត់ផ្គង់​ថាមពល​អគ្គស​នី ជូន​ប្រជា​ពលរដ្ឋ នៅ​កោះកុង នឹង​បាន​ប្រើប្រាស់​ជាធម្មតា​ឡើងវិញ​។​

​សូម​រម្លឹកថា ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខេត្តកោះកុង ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដោយសារតែ​ប្រភពទឹក​ស្អាត រីងស្ងួត​។ អាជ្ញាធរ​ខេត្តកោះកុង ក៏បាន​រៀបចំ​បណ្តាញ​ទុយោ ទិញ​ទឹក​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​នៅ​ខេត្តកោះកុង​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង