ស្ថាបនិក Huawei ​ថាការចាប់ខ្លួនកូនស្រី​គាត់ពុំមែនជាកំហុស​កាណាដា​ឡើយ

(បរទេស)៖ ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Huawei លោក Ren Zhengfei បាននិយាយថាប្រទេសកាណាដាមិនត្រូវស្តីបន្ទោសចំពោះការចាប់ខ្លួនកូនស្រីរបស់គាត់ ឈ្មោះ Meng Wanzhou នោះទេ។

លោក Zhengfei បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលធ្វើបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CTV របស់ប្រទេសកាណាដានៅក្នុងប្រទេសចិន។

សូមរំឭកថា អ្នកស្រី Wanzhou ត្រូវបានគេចាប់ខ្លួននៅប្រទេសកាណាដានៅថ្ងៃទី០១ ខែធ្នូ ហើយកំពុងរង់ចាំការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។ ប៉ុន្ដែអ្នកស្រីបានបដិសេធការចោទប្រកាន់នេះ។

ព្រះរាជអាជ្ញាអាមេរិកបានចោទប្រកាន់អ្នកស្រី Wanzhou ថាកំពុងស្ថិតនៅលើគ្រោងការណ៍មួយដើម្បីរំលោភលើទណ្ឌកម្មពាណិជ្ជកម្មអ៊ីរ៉ង់។

ហើយរឿងក្តីនេះបានធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងចិន-អាមេរិក៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង