កូឡុំបូ៖ ស្រីលង្ការប្រឈមនឹងវិបត្តិបំណុល ខណៈកំណើននៃប្រាក់សំណងប្រចាំឆ្នាំកាន់តែខ្ពស់

អ្នកជំនាញខាងសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្ការ លោក Dushni Weerakoon និងលោក Sisira Jayasuriya បានលើកឡើងថា ប្រទេសនេះ កំពុងប្រឈមមុខនឹងវិបត្តិប្រាក់បំណុលដ៏ធ្ងន់ធ្ងរ ខណៈដែលកំណើននៃប្រាក់សំណងដែលត្រូវសងត្រឡប់ទៅប្រទេសម្ចាស់បំណុល កំពុងកើនឡើងកាន់តែខ្ពស់ដែរ ។

សេដ្ឋវិទូទាំងពីរនាក់ បានអោយដឹងថា នៅឆ្នាំ២០១៩នេះ រដ្ឋាភិបាលស្រីលង្ការ ត្រូវសងប្រាក់បំណុលប្រមាណជិត ៦ ពាន់លានដុល្លារទៅអោយប្រទេសម្ចាស់បំណុលវិញ ។

ប្រាក់បំណុលរបស់ប្រទេសចិន ដែលបានអោយទៅប្រទេសស្រីលង្ការខ្ចី គឺស្មើនឹង១០% ក្នុងចំណោមប្រាក់បំណុលជាតិសរុបរបស់ប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង