លោកត្រាំ៖​ ៣-៤​សប្តាហ៍ទៀតនឹងដឹងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន

(អាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រសិនបើអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​អាមេរិក-ចិន ប្រហែលនឹងត្រូវដឹងច្បាស់នៅក្នុងរយៈពេល៣ឬ៤សប្តាហ៍ខាងមុខនេះ។

លោកត្រាំបានថ្លែងនៅ​សេតវិមាន​ថា «យើងនឹងដឹងព័ត៌មានច្បាស់ស្តីពីប្រទេសចិនក្នុងរយៈពេលប្រហែល​៣ឬ៤សប្តាហ៍ខាងមុខនេះ»។ ហើយ«រដ្ឋការក្រុងប៉េកាំងមានការទទួលខុសត្រូវនិងសមហេតុផល»។

គួរកត់សម្គាល់ថា ជំនួបកំពូលពិភាក្សាអំពីជំនួញ រវាងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងកើតមាននៅចុងខែមីនានេះដូចការគ្រោងទុក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង