សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​សា្វ​គម​ន៍​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ និង​ភរិយា​

(​ភ្នំពេញ​)៖​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ៩​កើត​ ខែ​ផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​សែន​ បាន​អញ្ជើញ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូ​ លោក​ MOON​ JAE-IN​ ព្រមទាំង​លោក​ជំទាវ​ ដែល​ទើបនឹង​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ល្ងាច​មិ​ញ​នេះ​ ហើយ​សម្តេច​ទាំង​ទ្វេ​ក៏​បាន​រៀបចំ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​ ជូន​លោក​ប្រ​ធា​ណា​ធិ​បតី​ និង​លោក​ជំទាវ​ ជា​លក្ខណៈ​គ្រួសារ​នៅ​សណ្ឋាគារ​ The​ Great​ Duke​ (InterCon)​ រាជធានី​ភ្នំពេញ​។​

​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ លោក​ MOON​ JAE-IN​ និង​លោក​ជំទាវ​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​ម​រម​នាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៩​។​

​នៅ​ថ្ងៃនេះ​ លោក​ប្រធានាធិបតី​ MOON​ JAE-IN​ និង​លោក​ជំទាវ​ នឹង​អញ្ជើញ​ទៅ​កាន់​ព្រះ​បរមរាជវាំង​ ដើម្បី​បង្គំ​គាល់​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ទន្ទឹម​នឹង​នោះ​ គណៈប្រតិភូ​ជាន់ខ្ពស់​ នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​នៅ​វិមាន​ឯករាជ្យ​ វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ នេះ​ លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ នឹង​អញ្ជើញ​ជួប​ចរចា​ ទ្វេភាគី​ ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​៕

អត្ថបទដែលជាប់ទាក់ទង