មនុស្ស៦នាក់ស្លាប់និងរបួស​៣៦នាក់ក្នុងគ្រោះថា្នក់បាក់ស្ពានអាកាស​ថ្មើរជើង​នៅឥណ្ឌា

(ម៉ុមបៃ)៖ ប៉ូលិសបាននិយាយថាស្ពានអាកាសសម្រាប់ថ្មើរជើងមួយកន្លែងដែលតភ្ជាប់ស្ថានីយរថភ្លើងនៅទីក្រុងម៉ុមបៃបានបាក់រលំកាលពីថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់និងរងរបួស​៣៦នាក់។

មន្រ្តីប៉ូលិស Praveen Satpal បាននិយាយថាអ្នករងរបួស៣៦នាក់​ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់​។ ចំណែកអ្នកបើកបររថយន្តមួយចំនួនដែលកំពុងបើកបរនៅក្រោមស្ពាននោះ​ក៏ត្រូវរបួសផងដែរ។

ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ប្រតិបត្តិការរុករករបស់ពួកគេ​នៅកន្លែងកើតហេតុក្នុងរយៈពេលប្រហែល២ម៉ោង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង