NATO៖ អង្គការណាតូចំណាយខ្ពស់លើយោធាកាលពីឆ្នាំ២០១៨ ប៉ុន្តែប្រទេសខ្លះចេញលុយតិចតួច

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា អង្គការណាតូ បានចំណាយប្រាក់ ច្រើនកាលពីឆ្នាំ២០១៨កន្លងទៅ លើការពង្រឹងឥទ្ធិពលយោធារបស់ខ្លួននៅសមុទ្រ បាល់ទិក ប្រទេសប៉ូឡូញ និងហូឡង់ជាដើម ប៉ុន្តែប្រទេសខ្លះនៅតែចេញលុយវិភាគទានតិចដដែល ។

ការបង្កើនការចំណាយរបស់អង្គការណាតូ ត្រូវបានធ្វើឡើងទៅតាមការទាមទាររបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទាមទារអោយប្រទេសជាសមាជិក បង់លុយ វិភាគទានអោយបានច្រើនថែមទៀតអោយអង្គការមូយនេះ ។

ក្នុងចំណោមប្រទេសជាសមាជិកអង្គការណាតូទាំងជាង២០ប្រទេស គឺមានតែប្រទេស ៦តែប៉ុណ្ណោះ ដែលបង្កើនការចំណាយលើអង្គការនេះតាមការទាមទាររបស់លោក ត្រាំ ដោយ ឡែកប្រទេសអាល្លឺម៉ង់ មិនបង្កើនការចំណាយទេ ហើយប្រទេសកាណាដា ក៏មិនបង្កើនការចំ ណាយដែរ និងថែមទាំងបង់លុយយឺតយ៉ាវថែមទៀត ៕លីលី

<> on June 18, 2015 in Zagan, Poland.

អត្ថបទដែលជាប់ទាក់ទង