វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិកបញ្ចប់ការគាំទ្ររបស់លោក ត្រាំ ក្នុងសង្គ្រាមនៅយេមែន

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចមួយនៅថ្ងៃពុធនេះ ដោយបញ្ចប់ការគាំទ្ររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើកងកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ក្នុងសង្គ្រាមនៅប្រទេសយេមែន ។

លោក ដូណាល់ ត្រាំ មានជំហរគាំទ្រកម្លាំងចម្រុះសម្ព័ន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ី សាអូឌីត ក្នុងការធ្វើសង្គ្រាមនៅយេមែន ដោយជួយផ្តល់ទាំងគ្រឿងសព្វាវុធ យន្តហោះចម្បាំង និងជួយចាក់សាំងយន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះថែមទៀតផង ។

សមាជិកព្រឹទ្ធសភាអាមេរិក ដែលភាគច្រើនមកពីគណបក្សសាធារណរដ្ឋជាមួយលោក ត្រាំ ដែរ បានបោះឆ្នោតក្នុងសម្លេង៥៤ទល់៤៦ ដែលប្រឆាំងនឹងគោលបំណងរបស់លោក ត្រាំ ក្នុងការចូលរួមធ្វើសង្គ្រាមនៅយេមែន ៕លីលី

អត្ថបទដែលជាប់ទាក់ទង