​ម៉ិកស៊ិកផ្អាកការហោះហើរយន្តហោះ​ 737 MAX បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះម៉ូដែលនេះ​នៅអេត្យូពី​

(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ ​Aeromexico នៃប្រទេសម៉ិកស៊ិកនៅថ្ងៃពុធបានផ្អាកការហោះហើរយន្តហោះរបស់ក្រុមហ៊ុនប៊ូអ៊ីងម៉ូដែល 737 MAX ទាំង៦គ្រឿងរបស់ខ្លួនហើយ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះម៉ូដែលនេះ​នៅប្រទេសអេត្យូពី។​

យន្តហោះទាំងនោះបច្ចុប្បន្នត្រូវបានចតចោលនៅក្នុងព្រលានយន្តហោះក្នុងរដ្ឋធានីម៉ិកស៊ីកូ។

ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថាខ្លួនជឿជាក់យ៉ាងមុតមាំលើសុវត្ថិភាពនៃយន្តហោះម៉ូដែលនេះ ប៉ុន្តែបានបញ្ជាឲ្យផ្អាកការហោះហើរយន្តហោះម៉ូដែលនេះដើម្បីធានាសុវត្ថិភាពនៃប្រតិបត្តិការរបស់ខ្លួននិងដើម្បីឲ្យអតិថិជនស្ងប់ចិត្ត​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង