អាមេរិកនិងឥណ្ឌាពង្រីកឥទ្ធិពលតាមរយៈកសាងរោងចក្រថាមពលនុយក្លេអ៊ែរ៦កន្លែង

(បរទេស)៖ សហរដ្ឋអាមេរិកនិងឥណ្ឌា នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមព្រៀងគ្នាពង្រឹង សហប្រតិបត្តិការសន្តិសុខ និងនុយក្លេអ៊ែរស៊ីវិល ដែលរួមមានទាំងការ កសាងរោងចក្រថាមពល នុយក្លេអ៊ែរអាមេរិកចំនួន ៦កន្លែង នៅក្នុងប្រទេសឥណ្ឌា​។

​កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានធ្វើឡើង ក្រោយរយៈពេល២ថ្ងៃបន្ទាប់ពីមាន កិច្ចពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្រោម ការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែសម្លឹងលក់ផលិតផល ថាមពលបន្ថែមទៀត ទៅឲ្យប្រទេសឥណ្ឌា ដែលជាប្រទេសទិញប្រេង ដ៏ច្រើនបំផុតលំដាប់ទី៣ នៅក្នុងពិភពលោក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង