មនុស្ស៦០នាក់ស្លាប់និងជាង​៨៤ម៉ឺននាក់រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រទេសម៉ាឡាវីនិងម៉ូសំប៊ិក

(បរទេស)៖ មនុស្ស៦០នាក់បានបាត់បង់ជីវិតនិងជិត៨៤៣.០០០នាក់ទៀតត្រូវបានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសម៉ាឡាវីនិងប្រទេសម៉ូសំប៊ិក។

នាយកដ្ឋានអាកាសធាតុនិងឧតុនិយមបាននិយាយថាប្រទេសម៉ាឡាវី​ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលព្យុះត្រូពិក Idai ត្រូវបានគេរំពឹងថានឹងបក់បោកទៅលើប្រទេសម៉ូសំប៊ិកដែលជាប្រទេសជិតខាង។

​ប្រធានាធិបតីប្រទេសម៉ាឡាវី លោក Arthur Peter Mutharika បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយនៅភាគខាងត្បូងប្រទេសម៉ាឡាវី ហើយបានលុបចោលដំណើរទស្សនកិច្ចទៅតំបន់ភាគខាងជើងប្រទេសម៉ាឡាវីនៅ​ថ្ងៃសុក្រដើម្បីចូលរួមអន្ដរាគមន៍ក្នុងគ្រោះធម្មជាតិទឹកជំនន់នេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង