​ការវាយប្រហារនៅសាលារៀនមួយកន្លែងនៅប្រេស៊ីលបណ្តាលឲ្យមនុស្សស្លាប់និងរបួស១៨នាក់​

(ប្រេស៊ីល)៖ ក្រុមអាជ្ញាធរបាននិយាយថា​បុរស​ពាក់ម៉ាស២នាក់ដែលប្រដាប់ដោយកាំភ្លើងនិងកាំបិត​បានវាយប្រហារនៅសាលារៀនមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីលកាលពីថ្ងៃពុធដោយបានសម្លាប់និស្សិត៥នាក់និងមនុស្សពេញវ័យ២នាក់​ បន្ទាប់មកពួកគេបានធ្វើអត្ដឃាតតែម្ដង។

ក្រុមអាជ្ញាធរបាននិយាយថា​ក្រៅពីសិស្ស៥នាក់នោះ អ្នកស្លាប់រួមមានគ្រូបង្រៀនម្នាក់និងអ្នកគ្រប់គ្រងសាលារៀនម្នាក់។ ហើយមនុស្ស៩នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ​នោះដែរ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង