មហាអំណាចចិនត្រៀមខ្លួនជួយស្តារប្រព័ន្ធអគ្គិសនីវ៉េណេស៊ុយអេឡាឡើងវិញបន្ទាប់ពីដាច់ភ្លើងជាច្រើនថ្ងៃ​

(ចិន)៖ ​ក្រសួងការបរទេសចិនបានសម្តែងការត្រៀមខ្លួនជាស្រេចរបស់ទីក្រុងប៉េកាំង ដើម្បីជួយដល់ប្រទេសវ៉េណេស៊ុយអេឡាឲ្យស្ដារឡើងវិញ នូវប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនីនៃប្រទេសអាមេរិកឡាទីនមួយនេះ បន្ទាប់ពីគ្មានភ្លើងអគ្គិសនីប្រើប្រាស់អស់៥ថ្ងៃ។

​ជាមួយគ្នានេះ រដ្ឋមន្ត្រីព័ត៌មាន និងទំនាក់ទំនងនៃប្រទេសវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បាន​ឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រតិបត្តិការនៃបណ្តាអគ្គិសនី របស់ប្រទេសនេះស្ទើរតែបានចាប់ផ្តើមឡើងវិញនៅទូទាំងប្រទេសវិញហើយ បន្ទាប់ពីឆ្លងកាត់បទពិសោធនៃការដាច់ចរន្តអគ្គិសនីរយៈពេល៥ថ្ងៃកន្លងមក។

សូមជម្រាបថាប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរូ ​បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានធ្វើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតទៅលើរោងចក្រថាមពល​វ៉េណេស៊ុយអេឡានិងបានអះអាងថាការវាយប្រហារនោះធ្វើឡើងចេញពីទីក្រុងហូស្តុននិងឈីកាហ្គោ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង