វ៉ាស៊ីនតោន៖ អាមេរិកសម្រេចចិត្តផ្អាកការហោះហើរយន្តហោះ Boeing 737 ក្រោយមានរឿងអាស្រូវ

ប្រភពពី RT ឲ្យដឹងថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការដឹកជញ្ជូនតាមផ្លូវអាកាសដោយប្រើប្រាស់ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ក្រោយពីយន្តហោះប្រភេទនេះ បានធ្លាក់សម្លាប់មនុស្សចំនួន១៥៧នាក់នៅប្រទេស អេត្យូពី ។

រហូតថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនានេះ ប្រទេសកាន់តែច្រើននៅជុំវិញពិភពលោក បានប្រកាសផ្អាកការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max ដែលជាផលិតផលរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក មានដូចជាប្រទេសចិន ឥណ្ឌូនេស៊ី សិង្ហបុរី ឥណ្ឌា កាណាដា ន័រវេស នូវែលហ៊្សេឡង់ អាមេរិក និងប្រទេសមួយចំនួនទៀត ។

សូមរំលឹកជូនថា កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩នេះ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max បានធ្លាក់នៅប្រទេសអេត្យូពី បណ្តាលអោយមនុស្សចំនួន១៥៧នាក់បានបាត់បង់ជីវិត ៕លីលី

អត្ថបទដែលជាប់ទាក់ទង