WHOសហការជាមួយកុងហ្គ​ការពារការរីករាលដាលនៃជំងឺអេបូឡា

​(បរទេស)៖ ក្រុមការងារគ្រប់គ្រងនិងការពារជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក(WHO)កំពុងធ្វើការជាមួយបុគ្គលិកតាមមណ្ឌលសុខភាពនៅក្នុងប្រទេសកុងហ្គោដើម្បីពន្យល់ពីរបៀបនៃការរីករាលដាលនៃជំងឺអេបូឡា ហើយផ្តល់ការបណ្តុះបណ្តាលនិងសម្ភារដើម្បីទប់ស្កាត់ជំងឺឆ្លងនេះ។

វេជ្ជបណ្ឌិតមួយរូបនិងក្រុមការងាររបស់លោកកំពុងស្ថិតនៅកន្លែងជួរមុខនៃការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកចំពោះជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោដែលជាផ្នែកមួយនៃការងារគ្រប់គ្រងនិងការពារជំងឺឆ្លង។​

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់គ្រងនិងការពារជំងឺឆ្លងនេះបានជួយឲ្យសហគមន៍និងបុគ្គលិកសុខាភិបាលមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុនទាំងនៅមណ្ឌលសុខភាព និងនៅផ្ទះរបស់ពួកគេ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង