នូវែលសេឡង់គាំទ្រការផ្អាកការហោះហើរយន្តហោះ​ 737 MAX បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះនៅអេត្យូពី

(បរទេស)៖ នៅថ្ងៃពុធនេះ សមាគមអាកាសយានិកនូវែលសេឡង់បានស្វាគមន៍ការសម្រេចចិត្តរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនូវែលសេឡង់ដែលនឹងផ្អាកការហោះហើយយន្តហោះប៊ូអ៊ីងម៉ូដែល 737 MAX បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះម៉ូដែលនេះក្នុងប្រទេសអេត្យូពីដោយបានសម្លាប់មនុស្សរហូតដល់ទៅ១៥៧នាក់។

ប្រធានសមាគមអាកាសយានិកនូវែលសេឡង់បានបន្ថែមថាការសម្រេចចិត្តរបស់និយតករអាកាសចរណ៍អាមេរិកដែលនឹងមិនផ្អាកការហោះហើរយន្តហោះម៉ូដែលនេះដូចប្រទេសផ្សេងៗទៀតនោះគឺជារឿងមិនចម្លែកនោះទេ ហើយក៏មិនធ្លាប់មិនកើតមានពីមុននោះដែ​រ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង