ហាណូយ៖ វៀតណាមស្នើសុំម៉ាឡេស៊ីឲ្យដោះលែងឃាតកសម្លាប់លោក គីម ជុងណាម

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសវៀតណាម លោក Pham Binh Binh បានទូរស័ព្ទទៅកាន់សមភាគីម៉ាឡេស៊ីរបស់លោក គឺលោក Saifuddin Abdullah នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ដោយស្នើសុំអោយតុលាការរបស់ប្រទេសម៉ាឡេស៊ី ដោះលែងជនសង្ស័យជនជាតិវៀតណាម ដែលបានជាប់ចោទពីបទធ្វើឃាតលើលោក គីម ជុងណាម ។

សូមបញ្ជាក់ជូនបន្តិចថា លោក គីម ជុងណាម គឺជាបងប្រុសបង្កើតម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងត្រូវបានធ្វើឃាតដោយប្រើសារធាតុគីមី VX កាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ នៅអាកាសយានដ្ឋាន Kuala Lumpur ប្រទេសម៉ាឡេស៊ី ។

ក្រោយមានអំពើឃាតកម្មនេះ ប៉ូលីសម៉ាឡេស៊ីបានចាប់ខ្លួនស្ត្រីពីរនាក់ ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិវៀតណាមម្នាក់ ហើយកាលពីថ្ងៃអង្គារ ទី១២ ខែមីនានេះ តុលាការម៉ាឡេស៊ី បានសម្រេចដោះលែងជនសង្ស័យជាជនជាតិម៉ាឡេស៊ីហើយ ប៉ុន្តែជនសង្ស័យជាជនជាតិវៀតណាម គឺនៅឃុំខ្លួននៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង