ស៊ីដនី៖ អាមេរិកព្រមានចិនលើការប្រើទឹកលុយដើម្បីពង្រីកឥទ្ធពលនៅតំបន់ប៉ាស៊ីហ្វិក

ប្រភពពី Reuters News ឲ្យដឹងថា អគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសអូស្ត្រាលី លោក Arthur Culvahouse បានចេញនូវការព្រមានមួយ នៅថ្ងៃពុធ ទី១៣ ខែមីនានេះ ដល់មេដឹកនាំរបស់ប្រទេសចិន ដែលកំពុងប្រើប្រាស់ទឹកប្រាក់ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក ។

លោក Arthur Culvahouse បាននិយាយថា ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនអោយកាន់តែខ្លាំងជាលំដាប់នៅតំបន់ប៉ាស៊ីហ្វិក តាមរយគោលនយោបាយប្រើទឹកប្រាក់ជាធ្នាក់ ដែលមានឈ្មោះថា pay-day loan diplomacy ដែលមានន័យថា ការទូតបើកលុយកម្ចីនៅថ្ងៃនេះ ។

ស្ថានទូតចិននៅអូស្ត្រាលីមិនបានឆ្លើយតបទៅនឹងការព្រមានរបស់អគ្គរដ្ឋទូតអាមេរិកនេះទេ ប៉ុន្តែកាលពីឆ្នាំមុន អគ្គរដ្ឋទូតចិននៅអូស្ត្រាលីធ្លាប់បានលើកឡើងថា ការផ្តល់ប្រាក់កម្ចីដល់ប្រទេសដែលមានតម្រូវការប្រាក់ គឺមិនមែនជាកំហុសទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង