អាមេរិកត្រៀមដកទិដ្ឋាការជាច្រើនទៀតពីពលរដ្ឋវ៉េណេស៊ុយអេឡាដែល​ជិតស្និទ្ធ​ប្រធានាធិបតី​ម៉ាឌូរ៉ូ​

(វ៉ាស៊ីនតោន)៖ ប្រេសិតពិសេសនៃសហរដ្ឋអាមេរិក លោក Elliott Abrams បាននិយាយថាទីក្រុងវ៉ាស៊ីនតោន​កំពុងតែត្រៀមរៀបចំ ធ្វើការដកទិដ្ឋាការអាមេរិកជាច្រើនទៀត ពីពលរដ្ឋវ៉េណេស៊ុយអេឡាដែលមានចំណងទាក់ទង ដ៏ជិតស្និទ្ធជាមួយលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។

ជាមួយនឹងភាពតានតឹងខ្លាំងនេះ លោក Abrams បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ក៏កំពុងតែត្រៀមរៀបចំ ដាក់ទណ្ឌកម្មច្រើនឡើង ពាក់ព័ន្ធប្រទេសវ៉េណេស៊ុយអេឡាលើស្ថាប័នហិរញ្ញវត្ថុ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

​ការព្រមានរបស់លោកនេះ គឺបានកើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្ម លើធនាគាររុស្ស៊ី Evrofinance Mosnarbank ពីបទជួយក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា PDVSA បំពានការដាក់កំហិត ហិរញ្ញវត្ថុរបស់អាមេរិក​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង