ប្រធានាធិបតីវ៉េណេស៊ុយអេឡាសុំជំនួយពីរុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបាដើម្បីស៊ើបអង្កេតអាមេរិកធ្វើឲ្យដាច់ភ្លើង

(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរូ បានជួបប្រជុំជាមួយគណៈរដ្ឋមន្ត្រីរបស់លោកកាលពីថ្ងៃអង្គារដោយបាននិយាយថាលោកនឹងសុំជំនួយពីប្រទេសជាសម្ព័ន្ធមិត្តដែលរួមមានរុស្ស៊ី ចិន អ៊ីរ៉ង់ និងគុយបានៅក្នុងការស៊ើបអង្កេតទាក់ទងនឹងការវាយប្រហារតាមអ៊ីនធឺណិតពីសំណាក់សហរដ្ឋអាមេរិកទៅលើរោងចក្រថាមពលអគ្គិសនីក្នុងប្រទេសវ៉េណេស៊ុយអេឡា។

​សហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡានិងបានថាការចោទប្រកាន់នោះគឺជារឿងមិនសមហេតុផលទាល់តែសោះហើយថាជាការព្យាយាមដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីការបរាជ័យដ៏រ៉ាំរ៉ៃរបស់ខ្លួន។

បន្ថែមលើភាពតានតឹងទាក់ទងនឹងជោគវាសនាប្រទេសវ៉េណេស៊ុយអេឡា សហរដ្ឋអាមេរិកបានប្រកាសថាខ្លួនបានដកក្រុមមន្ត្រីការទូតចុងក្រោយរបស់ខ្លួនចេញពីរដ្ឋធានីការ៉ាកាសហើយ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង