អ៊ីស្លាម៉ាបាត៖ ប៉ាគិស្ថានសាកល្បងមីស៊ីលថ្មី ខណៈតានតឹងជាមួយឥណ្ឌា

ប្រភពពី RT ឲ្យដឹងថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសប៉ាគិស្ថាន បានបាញ់សាកល្បងមីស៊ីលប្រភេទថ្មីរបស់ខ្លួនបានដោយជោគជ័យ ដែលជាប្រភេទមីស៊ីលត្រូវបានផលិតឡើងនៅក្នុងស្រុកជាលើកដំបូង ។

មីស៊ីលដែលសាកល្បងជាលើកដំបូងនេះ គឺត្រូវបានបាញ់ចេញពីយន្តហោះចម្បាំងពហុជំនាញ ដែលប៉ាគិស្ថានបានទិញពីចិន ដែលមីស៊ីលនេះនឹងត្រូវដាក់ពង្រាយសម្រាប់ការពារព្រំដែនរវាងប៉ាគិស្ថាន និងឥណ្ឌា ។

ការបាញ់សាកល្បងមីស៊ីលថ្មីរបស់ប៉ាគិស្ថាននេះ អាចរុញច្រានអោយមានភាពតានតឹងកាន់តែខ្លាំងថែមទៀតរវាងប៉ាគិស្ថាន និងឥណ្ឌា ខណៈដែលកងកម្លាំងយោធានៃប្រទេសទាំងពីរនៅមិនមើលមុខក្នាចំនៅឡើយ ៕លីលី

អត្ថបទដែលជាប់ទាក់ទង