ស្ត្រីស្លូវ៉ានីម្នាក់ហ៊ានកាត់ដៃខ្លួនឯងដើម្បីទារសំណងធានារ៉ាប់រង៤៥ម៉ឺនដុល្លារ តែទីបំផុតជាប់គុក៨ឆ្នាំ

(បរទេស)៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថាស្ត្រីជនជាតិស្លូវ៉ានីម្នាក់ដែលបានកាត់ដៃរបស់នាង​ដើម្បីទាមទារសំណងធានារ៉ាប់រងកំពុងប្រឈមនឹងការជាប់ពន្ធនាគារចំនួន ៨ឆ្នាំ។

ប៉ូលិសបាននិយាយថាស្ត្រី វ័យ២១ ឆ្នាំដែលមានបំណងជួយសាច់ញាតិរបស់នាងបានសង្ឃឹមថានឹងទទួលបានប្រាក់សំណង​ប្រមាណ៤៥ម៉ឺនដុល្លារ​​ពីក្រុមហ៊ុនធានារ៉ាប់រង ​បន្ទាប់ពីកាត់ដៃរបស់ខ្លួនរួច។

ប៉ូលិសបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងកាលពីដើមឆ្នាំនេះ បន្ទាប់ពីគ្រួសារបានចុះកុងត្រាជាមួយក្រុមហ៊ុនធានារ៉ាប់រងចំនួន៥៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង