មនុស្ស​៨នាក់បាត់ខ្លួន​ បន្ទាប់ពីមានការរអិលបាក់ដី​នៅប្រទេសប៉េរូ

(លីម៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសប៉េរូឲ្យដឹងថាមានមនុស្សយ៉ាងហោច៨នាក់កំពុងបាត់ខ្លួន​ បន្ទាប់ពីការរអិលបាក់ដីវាយប្រហារទៅលើផ្លូវហាយវេយ៍ (highway) មួយកន្លែងនៅភាគកណ្តាលនៃប្រទេសប៉េរូ។

ផ្លូវហាយវេយ៍នោះ​ត្រូវបានគេ​ផ្អាកចរាចរណ៍ដោយសារដុំថ្មនិងភក់បានធ្លាក់ពីលើកំពូលភ្នំ។

រថយន្តដឹកទំនិញនិងរថយន្តដឹកអ្នកដំណើរត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនម៉ោង។ ហើយម៉ាស៊ីនបោសសម្អាតត្រូវបានបញ្ជូនទៅតំបន់នោះ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង