ការ៉ាកាស៖ លោក Maduro ទុកពេល៧២ម៉ោងឲ្យអ្នកការទូតអាមេរិកចេញឲ្យផុតពីវែណេស៊ុយអេឡា

ប្រភពពី Reuters News ឲ្យដឹងថា ប្រធានាធិបតីរបស់ប្រទេសវែណេស៊ុយអេឡា លោក Nicolas Maduro បានបញ្ជាមន្ត្រីក្រោយឱវាទរបស់ខ្លួនអោយបណ្តេញអ្នកការទូតអាមេរិកទាំងអស់ចេញពីទឹកដីវែណេស៊ុយអេឡា ។

លោក Nicolas Maduro បានទុកពេល ៧២ ម៉ោង អោយអ្នកការទូតរបស់សហរដ្ឋអាមេរិកទាំងអស់ ចាកចេញពីអោយផុតពីទឹកដីវែណេស៊ុយអេឡា ហើយបើផុតឱសានវាទនេះ លោកនឹងមានវិធានការលើអ្នកការទូតអាមេរិកទាំងនោះ ។

លោក Nicolas Maduro បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីបទញុះញង់អោយមានវិបត្តិនយោបាយនៅក្នុងប្រទេសនេះ តាមរយៈការប្រកាសទទួលស្គាល់មេដឹកនាំរបស់គណបក្សប្រឆាំងជាប្រធានាធិបតីស្តីទីនៅក្នុងប្រទេសនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង