UEFA CL 19: Man City និងJuventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយ

(អឺរ៉ុប)៖ ក្លិបជើងឯកអង់គ្លេស Manchester City ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃការប្រកួតកីឡាបាល់ទាត់ពានក្លិបកំពូលអឺរ៉ុប (UEFA Champion League) ក្រោយបន្តឈ្នះជើងទី២លើក្រុម Schalke 04 ដល់ទៅ ៧ទល់នឹង០យប់មិញុ។

ជំនួបនេះតង់ទី១ Man City នាំមុខ ៣ទល់នឹង០ ដោយការស៊ុតបញ្ចូលទីពីរគ្រាប់តែឯងរបស់កីឡាករSergio Aguero និងកីឡាករLeroy Sane។ 

City​ នៅតែធ្វើបានល្អបន្តទៀតនៅតង់ទី២រហូតរកបាន៤គ្រាប់បន្ថែមដែលធ្វើបានសម្រេចដោយកីឡាករRaheem Sterling​, Bernardo Silva, Phil Foden និងGabriel Jesus។ សរុបលទ្ធផលទាំងពីរជើង Man City ឈ្នះ Schalke ១០ទល់នឹង២។

ថ្ងៃជាមួយគ្នានេះដែរ ការស៊ុតបញ្ចូលទី៣គ្រាប់តែឯងរបស់កីឡាករ Cristiano Ronaldo ជួយឱ្យសេះបង្កង់ Juventus ឈ្នះក្លិបអេស្ប៉ាញ Atletico Madrid ៣ទល់នឹង០ នឹងល្មមឡើងទៅវគ្គ៨ក្រុមចុងក្រោយ ទោះបីជាជើងទី២ចាញ់ ០ទល់នឹង៣ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង